La présentation est en train de télécharger. S'il vous plaît, attendez

La présentation est en train de télécharger. S'il vous plaît, attendez

ឯកសារ​ស្ដី​ពី​ស្នាម​ព្រះ​បាត​ខាងឆ្វេង​របស់​ព្រះពុទ្ធ​អង្គ

Présentations similaires


Présentation au sujet: "ឯកសារ​ស្ដី​ពី​ស្នាម​ព្រះ​បាត​ខាងឆ្វេង​របស់​ព្រះពុទ្ធ​អង្គ"— Transcription de la présentation:

1 ឯកសារ​ស្ដី​ពី​ស្នាម​ព្រះ​បាត​ខាងឆ្វេង​របស់​ព្រះពុទ្ធ​អង្គ
No 2476

2 មាតិកា សេចក្ដី​ផ្ដើម រូប​ថត ស្វែង​យល់​ពី​បំណែក​ថ្ម
ការ​ស្រាវជ្រាវ​គន្ថនិទ្ទេស ការ​វិភាគ​សម្រង់ ការ​ធ្វើប្លង់ តេស្ត​ជួសជុល ជួសជុល អន្តរាគមន៍ និង​តាម​ដាន

3 សេចក្ដី​ផ្ដើម ស្នាម​ព្រះ​បាត​ព្រះ​ពុទ្ធ​អង្គ​លេខ​២៤៧៦ (ស្នាម​ព្រះ​បាត​ខាង​ឆ្វេង​បាន​បាក់​បែក​នៅ​ឆ្នាំ​៦២ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល) ត្រូវ​បាន​គេ​ថែ​រក្សា​ទុក​នៅ​ក្នុង​ថែវ​ព្រះពុទ្ធ​រយ​ពាន់​ នៅ​ប្រាសាទ​អង្គរ​វត្ត ពី​សតវត្សរ៍​ទី​១៤​ដល់​សតវត្សរ៍​ទី​១៦។ ស្នាម​ព្រះ​បាត​ព្រះ​ពុទ្ធ​អង្គ​នេះ​ធ្វើ​ពី​ថ្ម​ភក់ មាន​ក្បាច់​លំអ​១០៨​ក្រឡា​លាប​ពណ៌​មាស (ចំពោះ​ស្នាម​ព្រះ​បាត​ខាង​ស្ដាំ)។ រូប​ឆ្លាក់​នៅ​លើ​ព្រះ​បាត​គឺ​ដូច​គ្នា​នឹង​រូប​គំនូរ​លើ​ក្រណាត់​ គំនូរ​នើ​ជញ្ជាំង​វត្ត និង​ដូច​គ្នា​នឹង​រូប​ដែល​គេ​ឃើញ​មាន​នៅ​តាម​បណ្ដា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ផ្សេង​ទៀត។ យើង​មិន​ស្គាល់​ទម្រង់​ពិត​ប្រាកដ​នៃ​ស្នាម​ព្រះបាត​ព្រះ​ពុទ្ធ​អង្គ​ដែល​បាន​បែក​បាក់​ជា​៦២​បំណែក​នោះ​ទេ ប៉ុន្តែ​ស្នាម​ព្រះ​បាត​លេខ​២១៦១​នៅ​មាន​ទម្រង់​ល្អ​ច្បាស់​នៅ​ឡើយ។ បាត​ព្រះ​បាត​មិន​រាប​ស្មើ​ទេ។

4 សេចក្ដី​ផ្ដើម ទម្រ​ស្នាមព្រះ​បាត​ខាង​ស្ដាំ​ដែល​យើង​បាន​ឃើញ​លើ​រូប​ថត EFEO មិន​អាច​ជា​ជើង​ទម្រ​ដើម​ទេ ពីព្រោះ​វា​មាន​ទំហំ​តូច ហើយ​ដំណាប់​សម្រាប់​បញ្ចូល​ពន្លួញ​នៃ​ស្នាម​ព្រះបាត​ក៏​គ្មាន​សភាព​ល្អ​ដែរ។ ស្នាម​ព្រះបាត​ត្រូវ​បាន​ឆ្លាក់​ដោយ​ប្រើ​ថ្ម​ភក់​ពណ៌​ប្រផេះ។ ទំហំ​ពិត​ប្រាកដ​នៃ​ស្នាម​ព្រះ​បាត​ព្រះ​ពុទ្ធ​អង្គ​ខាង​ឆ្វេង​ គ្មាន​ការ​បញ្ជាក់​ច្បាស់​ទេ ដោយ​សារ​តែ​វា​បាក់​បែក វា​មាន​បណ្ដោយ​ប្រមាណ​ជា​២០៥​សម និង​ទទឹង​១០២​សម។ ទម្រង់​នៃ​ស្នាម​ព្រះ​បាត​ទាំង​ពីរ​ស្ទើរ​តែ​ដូច​គ្នា​សុទ្ធ​សាធ មាន​តែ​គ្រឹះ​ទេ​ដែល​ខុសគ្នា។ យើង​អាច​ឃើញ​ថា គ្រឹះ​ខាង​ស្ដាំ​ស្រដៀង​គ្នា​នឹង​ទម្រង់​ទូក ប៉ុន្តែ​ផ្នែក​កណ្ដាល​រាប​ស្មើ។ ទម្រង់​គ្រឹះ​នេះ​អាច​ផ្ដល់​សម្មតិកម្ម​ជា​ច្រើន​ដើម្បី​បញ្ជាក់​ពី​ទម្រង់​ដើម​ និង​ជំហ​ដើម្បី​ដាក់​ស្នាម​ព្រះ​បាត​នេះ។

5 រូប​ថត រូប​ថត​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ មុន ក្នុង​ពេល និង​ក្រោយ​ការ​ជួសជុល។ រូប​ថត​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ ចំណុច​លំអិត​នៃ​ចម្លាក់ និងជា​ពិសេស​បច្ចេកទេស​ឆ្លាក់ សិល្បៈ លាបពណ៌ ការ​ជួសជុល​ពី​មុន និង​ការ​ខូច​ខាត។

6 ស្វែង​យល់​ពី​បំណែក​ថ្ម
យោងតាមការសង្កេត យើងឃើញថា បំណែកថ្មបានប៉ះពាល់ដោយអាកាសធាតុពុល។ សារជាតិពុលនោះគឺផ្សុំឡើងពីប្រេងដែលចេញពីផ្សែងឡាន និងការចម្អិនម្ហូប។ នៅក្នុងដំណើរការលាងសម្អាត យើងបានប្រើប្រាស់ឧបករណ៍ និងសារធាតុគីមីដើម្បីរំលាយខ្លាញ់នោះចេញ និងកោសសម្អាតស្រទាប់ដែលនៅជាប់ស្អិត។ យើងបានសង្កេតឃើញដូចខាងក្រោមនេះ៖ ធូលីដី ស្នាមចុះបញ្ជីសមុច្ច័យ ស្លែ ស្នាមប្រេះតាមស្រទាប់ថ្ម ផ្នែកដែលបាក់បែកបាត់បង់ ស្នាមសឹកលើថ្នាំពណ៍ និងចម្លាក់លឹប

7 ការ​ស្រាវជ្រាវ​គន្ថនិទ្ទេស
Statues dans la galerie de mille Bouddha à Angkor Vat en 1949 និមិត្តសញ្ញាព្រះពុទ្ធរូប (និមិត្តសញ្ញានេះពិពណ៌នារាល់លក្ខណៈ និងប្រវត្តិសាស្ត្រនៃជីវិតព្រះពុទ្ធអង្គ) លេខសមុច្ច័យៈ ២៤៧៦ ប្រហែលជាកសាងឡើងនៅចន្លោះសតវត្សរ៍ទី ១៥ និងសតវត្សរ៍ទី ១៦ បំណែកដែលរកឃើញចំនួន ៦២បំណែក (ច្បាស់ជាក្នុងសម័យសង្គ្រាមស៊ីវិល) មកពីប្រាសាទអង្គ។

8 រកឃើញបំណែកថ្មីៗទៀត នេះជាសកម្មភាពស្វែងរកបំណែកថ្មីៗទៀត (ចំនួន ៣ដង)
បំណែកលេខ ១៥, លេខ ១ និងលេខ ១១ ត្រូវបានរកឃើញ សរុបទាំងអស់ ២៧ បំណែក ការលាបថ្នាំប៊ីយោស៊ីត ការលាងសម្អាតមេកានិច ការលាងសម្អាតអំបិល ការប្រើប្រាស់ល្បាយអាហ្គា ការតភ្ជាប់គ្នាវិញ ការជួសជុលគំនូ ការរៀបចំធ្វើឯកសារ

9 ការសង្កេត មូលហេតុចម្បងគឺទឹក។ ទឹក គឺជាផលិតផលនៃដំណើរការធ្វើឲ្យខូចខាត ដូចជា ការនាំយកតាមនូវអំបិល និងការបង្កឲ្យមានប្រតិកម្មគីមី យន្តការរូបវន្ត ឬការផ្សំគ្រឹះសម្រាប់ការរីកធំធាត់នៃសិរីរាង្គជីវសាស្ត្រ។ បំណែកថ្មីៗដែលយើងបានរកឃើញនៅក្នុងទីតាំងផ្សេងៗ (នៅលើដី​ និងនៅក្នុងដី) និងការខូចខាតផ្សេងៗដូចខាងក្រោមនេះ៖ ការដុះសារធាតុសិរីរាង្គ (ស្លែខ្មៅ ស្លែបៃតង ស្លៃស ផ្សិត) អំបិលដែលឡើងមកពីដី និងតំបន់ជុំវិញ កំណក់ធូលី ស្នាមប្រេះ របក់ សំណឹក ការរបក់ថ្នាំពណ៍ និងការខូចខាតគំនូ ការសឹករិចរិលនៃចម្លាក់លឹប បំណែកដែលបានបាត់បង់

10 ការ​វិភាគ​សម្រង់     Couche Rouge Couche Blanche Couche noire
ការវិភាគដែលប្រើកម្មវិធី XRF ៖ ស្រទាប់ខ្មុក ដោយសារការវិភាគប្រើកម្មវិធី XRF យើងអាចសិក្សាអំពីបច្ចេកទេសនៃការលាបពណ៍លម្អខ្មុក និងស្គាល់សារធាតុសំខាន់ៗនៃស្រទាប់ពណ៍ក្រហម ស និងខ្មៅ ដែលលាបនៅលើថ្មទៅតាមការចង្អុលបង្ហាញនៅលើរូប។ យោងតាមលទ្ធផលបឋម សារធាតុ CINABRE គឺជាធាតុផ្សំសំខាន់បំផុតនៃស្រទាប់ពណ៍ក្រហម។ ពណ៍ខ្មៅមានសារធាតុសិរីរាង្គស្ទើរតែទាំងអស់ ហើយមានធាតុផ្លុក ឬក៏ពណ៍ខ្មៅនៃឆ្អឹង។ ចុងបញ្ចប់ សារធាតុផ្សំនៃស្រទាប់ស្តើងពណ៍សរវាងស្រទាប់ទាំងពីរ ពិបាកនឹងធ្វើអត្តសញ្ញាណកម្មណាស់ ដោយសារការច្របល់ចូលគ្នារវាងស្រទាប់ខាងលើ និងខាងក្រោម Couche Rouge Couche Blanche Couche noire Pierre Si, K, Ca, Ti, Mn, Fe, Cu, Zn, Sr Hg + S (cinabre) Ca + (noir d'os, ou noir d'ivoire) Signal de fond élevé (rayonnement continu du spectre)  présence de matière organique Hg + S (+ Si, Ca, Fe, Cu, Ni) Cinabre (HgS)

11 ការ​ធ្វើប្លង់ 8blocs de 64 fragments pris de Conservation d’Angkor
Après Insérer de nouveaux fragments pris d’Angkor Vat

12

13 តេស្ត​ជួសជុល សម្ភារៈសាកល្បង៖ ការធ្វើតេសគឺជាចំណុចសំខាន់ណាស់នៅក្នុងការអភិរក្ស ខណៈដែលយើងបានធ្វើតេសលើស្នាមព្រះបាតខាងឆ្វេង រហូតដល់វិធីសាស្ត្រចុងក្រោយដើម្បីលាងសម្អាត និងធ្វើការជួសជុល។ យើងបានធ្វើតេសសាកល្បងដោយប្រើទឹកគ្មានសារធាតុរ៉ែ ឈ្មោះ Tween 20 និងល្បាយ Agar Agar សារធាតុ Trianmoniun ស៊ីត្រាត និង ល្បាយ Agar Agar, Trianmoniun ស៊ីត្រាត ជាមួយនឹងសារធាតុ Laponite និងក្រដាសជប៉ុន Sepiolite (ដីឥដ្ឋ)​ លាយជាមួយម្សៅ Cellulose និងទឹកគ្មានសារធាតុរ៉ែ។

14 ជួសជុល អន្តរាគមន៍ និង​តាម​ដាន
សង្កត់ មេកានិក សំអាត Triammonium citrate, Laponite និង​ក្រដាស​ជប៉ុន

15 ដំណើរការផ្គុំឡើងវិញ បំណែកទាំង ៦៤ ដុំ និង ២៧ ដុំ ផ្សេងទៀតដែលរកឃើញនៅប្រាសាទអង្គរវត្ត ត្រូវបានយកមកផ្គុំបញ្ចូលគ្នាជា ៨ ដុំធំៗ ដោយបិតកាវ។ បន្ទាប់មក ដុំធំៗទាំងអស់ត្រូវបានផ្គុំបញ្ចូលគ្នា និងបិតមុខតំណដោយបាយអ ​និងស្រទាប់កំបោរពីលើ។ ឥឡូវនេះ យើងអាចគយគន់មើលវត្ថុបុរាណមួយនេះដែលល្អស្អាត មានទម្រង់ដូចដើម។

16 លទ្ធផលបច្ចុប្បន្ន ការបញ្ចូលរូបគំនូឡើងវិញ
ស្រទាប់កំបោរ Cellulose ចុងក្រោយ ត្រូវបានឆ្លាក់ស្តើងៗ ទៅតាមខ្សែបន្ទាត់ដែលឃើញច្បាស់ ដូចកាលពីបុរាណ។ ចុងក្រោយបច្ចេកទេសលាបពណ៍មាសលើផ្ទៃលើ ដោយប្រើថ្នាំពណ៍ទឹក ត្រូវបានប្រើប្រាស់ដើម្បីលាបរូបគំនូឡើងវិញ។ ការងារនេះកំពុងបន្តធ្វើនាពេលបច្ចុប្បន្ន។

17 សូមអរគុណ!


Télécharger ppt "ឯកសារ​ស្ដី​ពី​ស្នាម​ព្រះ​បាត​ខាងឆ្វេង​របស់​ព្រះពុទ្ធ​អង្គ"

Présentations similaires


Annonces Google